*-បាត់អូនយូរទៅបងនៅទន្ទឹង ចាំស្រស់ព្រលឹងអូនមកសិក្សា
ចាំចង់ឃើញភ័ក្ត្របញ្ជាក់ស្នេហា ប្រាប់ឲ្យដឹងបងស្រឡាញ់ស្រី ។
*-ខ្ញុំបានសាកសួរតាមកូនសិស្សខ្ញុំ ម្ដេចបាត់ស្រីម៉ុមរវល់ការអី?
បានមិនទៅរៀនទាំងនៅក្មេងខ្ចី ឬមួយរូបស្រីនាងមិនស្រួលខ្លួន ។
*-ចម្លើយតាមសិស្សឆ្កឹះប្រាប់ខ្ញុំថា រូបស្រីជីវានារីនឹមនួន
គ្រួសារក្រីក្រជីវិតថយធួន ដូច្នេះដកខ្លួនជួយគ្រួសារសិន ។
*-ទទួលដំណឹងប្រឹងទប់ចិន្ដា ក្នុងចិត្តខ្លោចផ្សាចង់ជួបមាសឆ្អិន
ចង់ឲ្យអូនរៀនមានចំណេះសិន ទើបមានបំណិនជីវិតថ្លៃថ្លា ។
*-មានពេលមួយនោះបងបានជួបម្ដង ចង់ទៅសាសងសារភាពវាចា
សម្ដែងពីចិត្តគិតលើកនិដ្ឋា តែបងគិតថាមិនសមគួរឡើយ ។
No comments:
Post a Comment