*-ចិត្តបងស្រឡាញ់លើរូបអូន មិនរលុបសូន្យនៅច្បាស់ជាក់
មិនប្រែក្រឡាស់មានថ្នាំងថ្នាក់ មិនមានអន់អាក់ចិត្តភក្ដី ។
*-នៅក្នុងឆ្នាំនោះបានរូបបង មិនប្រាប់នួនល្អងព្រោះកវី
សិក្សាបានទាបថែមក្មេងខ្ចី មកស្រឡាញ់ស្រីខ្លីវិជ្ជា ។
*-បងគិតដូច្នោះបានរូបបង បណ្ដោយនួនល្អងឲ្យពុះពារ
នៅក្នុងជីវិតយ៉ាងវេទនា បងសែនកំ្រគ្រាព្រោះគិតខុស ។
No comments:
Post a Comment