Tuesday, January 21, 2014
ដំណាលស្នេហ៍បង
*-កាលបងឃើញស្រីក្នុងវ័យក្រមុំ បានធ្វើឲ្យខ្ញុំផុងចិន្ដា
ទៅលើរូបស្រីកាលនៅសិក្សា វត្តពន្លៃចារឆ្លាក់ស្នេហ៍រូបបង ។
*-រូបអូនជាសិស្សបងជាគ្រូ បងតែងគន់គូទៅលើនួនល្អង
តែអូនមិនដឹងបែរជាស្អប់បង និយាយបែរខ្នងឡកឡឺយសម្ដី ។
*-កាលនោះរូបបងចង់សារភាពណាស់ តែបងមិនច្បាស់ថាអូនជាស្រី
កូនចៅលោកណាដែលស្គាល់ថ្មៗ ទើបមិនស្រដីលាក់ទុកក្នុងចិត្ត ។
*-ពេលវេលាកន្លងបងបានភ្លេចខ្លួន ស្រាប់បាត់នឹមនួនបងសែនរិះគិត
បាត់ស្រីទៅណាឬដឹងការពិត? បានជាវរមិត្តអូនទៅរៀន? ។
*-រូបបងចាំបាត់ស្ងាត់ទាំងដំណឹង ចង់ជួបព្រលឹងក្នុងចិត្តបងមាន
ពាក្យថាស្រឡាញ់ប្រាប់ស្រីដោយហ៊ាន ថាចិត្តបងមានទុករូបស្រីហើយ ។
*-ដំណាលស្នេហ៍ខ្ញុំកុំសើចចម្អក បំណងខ្ញុំខកលើស្រស់ត្រាណត្រើយ
ចិត្តនៅរំពឹងមិនដែលភ្លេចឡើយ ពេលបានជួបហើយនឹងសារភាពប្រាប់ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment