*-ប្រាសខ្លួនគេងទៅនៅតែគិត ពេលស្រស់វរមិត្តអូននៅផ្ទះ
ជិះកង់តែឯងក្រែងប្រទះ ជនចិត្តមានៈជះសត្រូវ ។
*-ប៉ុនប៉ងធ្វើបាបឲ្យភិតភ័យ បំផ្លាញពិសីនៅតាមផ្លូវ
សូមអូនប្រយ័ត្នណាពាលពៅ បងនៅឯនាយគិតណា៎អូន ។
*-ភ្នែកមើលសៀវភៅចិត្តនឹកស្រី កណ្ដាលរាត្រីងងឹតសូន្យ
បារម្ភគ្រប់យ៉ាងក្រែងមាសស្ងួន អូនមិនស្រួលខ្លួនគ្មានអ្នកថែ ។
*-ដួងចិត្តស្រឡាញ់ពេញហៅពិត ដុះដាលសក្ដិសិទ្ធិមិនប្រួលប្រែ
ទោះអូនក្រីក្របងនៅតែ ថ្នាក់ថ្នមលោមស្នេហ៍រស់ពីរប្រាណ ។
*-រូបបងព្រួយភ័យគ្រប់នាទី ចំពោះឆវីមិនស្រាកស្រាន្ត
ទោះបងទៅរៀនឈានឡើងឡាន កល្យាណដឹងទេព្រោះស្រឡាញ់ ។
និពន្ធដោយ លោកបង វណ្ណារ័ត្ន
No comments:
Post a Comment